បារាំង សន្យាតស៊ូមតិ ជាមួយប្រទេស សមាជិកសហភាពអឺរ៉ុប ដើម្បីផ្តល់យុត្តិធម៌ដល់កម្ពុជា ពាក់ព័ន្ធបញ្ហា EBA |
|
ចុះថ្ងៃទី: 05-02-2019, 12:18 PM, ចំនួនអ្នកអានៈ 26ដង |
|
រាជធានីភ្នំពេញ: ថ្លែងប្រាប់អ្នកសារព័ត៌មាន ក្រោយជំនួបរវាងលោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច កាលពីថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៩ នៅទីស្តីការក្រសួង លោកណុប ចាន់ណារិន្ទ អ្នកនាំពាក្យ ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចបានបញ្ជាក់ថា លោក ហ្រ្វង់ស្វ័រ ហ្គ័រ៉ូស ឌីឌីយេ បានចាត់ទុកថា អ្វី ដែលសហភាពអឺរ៉ុប បានលើកឡើង គឺជាលេសពិតប្រាកដដើម្បីដាក់គំនាបមកលើប្រទេសកម្ពុជា តាមរយៈការគំរាមដកប្រព័ន្ធអនុគ្រោះពន្ធ (EBA) ដែលជាក់ស្តែងនៅចំពោះមុខនេះ គេកំពុងនិយាយពីវិស័យអង្កររបស់កម្ពុជា។
លោក ហ្រ្វង់ស្វ័រ ហ្គ័រ៉ូសឌីឌីយេ (François Grosdidier) សមាជិកព្រឹទ្ធសភាបារាំងនិង ជាអនុប្រធានក្រុមមិត្តភាព ព្រឹទ្ធសភាបារាំង-កម្ពុជា បានអះអាងថា នឹងជួបពិភាក្សាបន្តបន្ទាប់ ជាមួយបណ្ដាប្រទេសសមាជិកសហភាពអឺរ៉ុប ដើម្បីឱ្យពិនិត្យឡើងវិញ នៃការដាក់សម្ពាធមកលើកម្ពុជា ក្រោមលេសចោទប្រកាន់ ពីបញ្ហា សិទ្ធិមនុស្ស និងការអនុវត្តលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ។ នេះបេីយោងតាម AKP ។
លោកបន្តថា បើនិយាយពីប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សនៅកម្ពុជា គឺមានលក្ខណៈល្អប្រសើរ ជាងប្រទេសនៅអឺរ៉ុប និងនៅប្រទេស ប្រជាធិបតេយ្យមួយចំនួនទៅទៀត ដែលប្រទេសខ្លះ មានការឡើងកាន់អំណាច មិនមានការបោះឆ្នោតផង។ ទន្ទឹមនេះ សហភាពអឺរ៉ុប មកនិយាយតែកម្ពុជា ខណៈកម្ពុជារៀបចំ ការបោះឆ្នោតគ្រប់អាណត្តិ និងមានគណបក្សនយោបាយជាច្រើន ចូលរួមប្រកួតប្រជែង ពិសេសការបោះឆ្នោត កាលពីឆ្នាំ២០១៨កន្លងមក ដែលមានគណបក្សនយោបាយ រហូតដល់ទៅ២០បានចូលរួម និងមានប្រជាពលរដ្ឋទៅបោះឆ្នោតជាង ៨៣ភាគរយ។
លោក ហ្រ្វង់ស្វ័រ ហ្គ័រ៉ូសឌីឌីយេ បានធ្វើការប្រៀបធៀបចំៗ ទៅនឹងប្រទេសអ៊ីតាលី ដែលជាប្រទេសសមាជិកអឺរ៉ុប ដែលមិនបានគោរព និងអនុវត្តន៍លទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សពេញ លេញនៅឡើយទេមកដល់ពេលនេះ តែបែរជាបណ្តាប្រទេសនៅក្នុងអឺរ៉ុបខ្លួនឯង និង សហរដ្ឋអាមេរិក ធ្វើមិនដឹង មិនឮទៅវិញ។ លោកបានបន្ថែមទៀតថា សហភាពអឺរ៉ុប គួរតែពិនិត្យរួមគ្នា ដើម្បីបន្ថយ កម្ដៅនយោបាយនៅកម្ពុជា។
លោក ហ្រ្វង់ស្វ័រ ហ្គ័រ៉ូសឌីឌីយេ បានថ្លែងទៀតថា នេះជាដំណើរទស្សនកិច្ចលើកទី២ របស់លោកនៅកម្ពុជា ដែលតាមរយៈទស្សនកិច្ចនេះ បានមើលឃើញច្បាស់ពីសភាពការណ៍ ពិតនៅកម្ពុជា ទាំងល្បឿន នៃការអភិវឌ្ឍ ការរីកចម្រើនវិស័យសេដ្ឋកិច្ច និងជីវភាពរស់នៅ របស់ប្រជាជនកម្ពុជាគឺមានភាពធូរធារ ពិសេសឃើញពីជីវភាពរស់នៅ របស់ប្រជាជនកម្ពុជា ដែលផ្ទុយពីការលើកឡើង របស់បុគ្គលមួយចំនួនថាជា ប្រទេស គ្មានការគោរពសិទ្ធិមនុស្ស និងមិនមានលទ្ធិប្រជាធិបតេយ្យ ។
ជាការឆ្លើយតប លោកស្រី ម៉ែន សំអន បានអរគុណចំពោះ ការយកចិត្តទុកដាក់របស់ភាគីបារាំង ដែលគាំទ្រកម្ពុជា លើយន្តការអនុវត្តន៍លទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស ដែលកំពុងមានភាពល្អប្រសើរនៅកម្ពុជា។
លោកស្រីបន្ដថា បច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជា បាននិង កំពុងខិតខំបន្ថែមទៀត ក្នុងការពង្រឹងសន្តិភាព ការពារ លទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស តាមរយៈការដោះស្រាយ និងបញ្ចប់ទំនាស់ គ្រប់រូបភាព ដើម្បីប្រយោជន៍ជាតិ និងប្រជាជនកម្ពុជា។ លោកស្រីបានគូសបញ្ជាក់ថា រយៈពេល២០ឆ្នាំចុងក្រោយនេះ ក្រោមយុទ្ធសាស្ត្រ នយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឱ្យប្រទេសជាតិ មានសន្តិភាពពេញលេញ ។
សូមរំលឹកថា ប្រព័ន្ធអនុគ្រោះពន្ធក្រោម កម្មវិធីទំនិញគ្រប់មុខ លើកលែងគ្រឿងសព្វាវុធ ត្រូវបានសហភាពអឺរ៉ុប បង្កើតឡើងកាលពីឆ្នាំ២០០១ ដូច្នេះកម្ពុជាទទួលបាន ប្រព័ន្ធអនុគ្រោះពន្ធនេះ កាលពីឆ្នាំ២០១២ ក្រោមប្រព័ន្ធអនុគ្រោះពន្ធកម្ពុជា បានរួចផុតពីកាតព្វកិច្ចពន្ធ ជិត៧រយលានដុល្លារ ក្នុងមួយឆ្នាំៗ ចំពោះទំនិញនាំចេញទៅទីផ្សារអឺរ៉ុប។
ក្នុងករណីដែលសហភាពអឺរ៉ុប សម្រេចជាផ្លូវការដក EBA ពីកម្ពុជា គឺទីផ្សារអឺរ៉ុប នៅតែបើកចំហ សម្រាប់កម្ពុជាដដែល ប៉ុន្តែគ្រាន់តែមានបន្ថែម តម្លៃពន្ធដារមួយចំនួនប៉ុណ្ណោះ។ កម្ពុជាត្រូវតែខិតខំ កសាងអភិវឌ្ឍន៍ខ្លួនឲ្យរួចផុត ពីភាពក្រីក្រដើម្បីមានកម្លាំងសេដ្ឋកិច្ចរឹងមាំ នៅពេលនោះហើយ EBA ក៏នឹងត្រូវដកចេញជាស្វ័យប្រវត្តិ។ ការផ្តល់នូវ ប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម EBA គឺសម្រាប់ប្រទេសក្រីក្រ ក្នុងការនាំយកផលិតផល និងទំនិញនានាមកកាន់ទីផ្សា EU ដោយមានការអនុគ្រោះពន្ធ ហើយមិនអាចផ្តល់ជូនជារៀង រហូតនោះបានឡើយ ៕



ព័ត៌មានទាក់ទង
|
|
|
ចុះថ្ងៃទី: 20-02-2019, 12:27 PM, ចំនួនអ្នកអានៈ 16ដង
ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២០ ខែ កុម្ភៈ ឆ្នាំ២០១៩ ក្នុងឱកាសអញ្ជើញ បន្តជួបសំណេះសំណាល ជាមួយកម្មករ កម្មការិនីប្រមាណ ១១,២២៧នាក់ នៅមជ្ឈមណ្ឌលពាណិជ្ជកម្ម Chengdu Bayi (Cambodia) នៅភូមិព្រៃរកា ឃុំឆកឈើនាង ស្រុកអង្គស្នួល ខេត្តកណ្តាល សម្ដេចតេជោ បានថ្លែងថា ចរិតរបស់ខ្មែរចេញមកដឹងតែម្តង គឺរាល់ពេលញាំបាយហើយ តែងតែដណ្ដើមគ្នា
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 20-02-2019, 12:23 PM, ចំនួនអ្នកអានៈ 16ដង
ភ្នំពេញ ៖ នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៩ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងថា លោក សម រង្ស៊ី ប៉ុនប៉ង់ត្រឡប់មកកម្ពុជាវិញ ដោយខុសច្បាប់ ក្នុងគ្រាលោកនិរទ្ទេសខ្លួនឯង ទៅក្រៅប្រទេស ដោយសារមានបណ្តឹង ជាច្រើននៅក្នុងដៃតុលាការ ។ ក្នុងពិធីបិទសន្និបាត បូកសរុបលទ្ធផលក
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 19-02-2019, 02:09 PM, ចំនួនអ្នកអានៈ 21ដង
រាជធានីភ្នំពេញ: ជំនួបពិភាក្សាការងារជាមួយ លោក ម៉ាត់ធ្យូ អែនតូនី ថាយ៍ល័រ (Matthew Anthony Tayler) ប្រធានក្រុមហ៊ុនច្បាប់ ដន ម៉ូរីស អិលអិលភី (Duane Morris LLP) នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៩ សម្ដេចតេជោ ហ៊ុន សែន ស្នើឲ្យ ក្រុមហ៊ុនច្បាប់ ដន ម៉ូរីស អិលអិលភី មកពិនិត្យមើលលទ្ធភាពណាមួយ ដែលអាចជួយបានដល់កម្ពុជា ជាពិសេសលើសេវាកម្មផ្លូ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 18-02-2019, 01:39 PM, ចំនួនអ្នកអានៈ 21ដង
ខេត្តត្បូងឃ្មុំ: vមជ្ឈដ្ឋាននានាបានរិះគន់ថា លោក គឹម ឈុនលី នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តត្បូងឃ្មុំ គឺជាអ្នកឃុបឃិតឲ្យក្រុមឈ្មួញច្រើននាក់បន្តសកម្មភាពដឹកជញ្ជូនឈើចេញទៅស្រុកយួនយ៉ាងរលូន ហើយលោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ ធ្វើមិនដឹងមិនឮអ្វីទាំងអស់មន្ត្រីរា
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 18-02-2019, 01:18 PM, ចំនួនអ្នកអានៈ 21ដង
រាជធានីភ្នំពេញ: ក្នុងពិធីបិទសូត្រគម្ពីរ អាល់ គូអានុការីម លើកទី២៨ និងការប្រឡងចាំមាត់លើកទី២ របស់គម្ពីរថ្នាក់ជាតិឆ្នាំ២០១៩ នៅរសៀលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៩ លោកស្រី ម៉ែន សំអន តំណាងសម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលបានថ្លែងថា “សូមសាសនិកឥស្លាមនៅកម្ពុជាទាំងអស់ សូមចូលរួមថែរក្សាសុខសន្តិភ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 18-02-2019, 01:13 PM, ចំនួនអ្នកអានៈ 26ដង
ខេត្តបន្ទាយមានជ័យ៖ ពលរដ្ឋខ្មែរ២គ្រួសារបានបង្ខំចិត្តដកដំឡូងមីទាំងមើមមិនទាន់ដាក់ម្សៅខណៈដែលប៉ូលីសការពារព្រំដែនថៃកងរយលេខ១២៦ មានគ្នាប្រមាណប២៩នាក់ បានយកត្រាក់ទ័រ១គ្រឿង បម្រុងឈូសឆាយកំទេចចោល ដោយប៉ូលីសថៃ ចោទពលរដ្ឋខ្មែរ នោះថាបានដាំដំឡូងមី លើដីបន
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 18-02-2019, 01:01 PM, ចំនួនអ្នកអានៈ 22ដង
រាជធានីភ្នំពេញ ៖ យោងតាមការចេញផ្សាយរបស់ក្រសួងពាណិជ្ជកម្ម នៅព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩នេះបានឲ្យដឹងថាតម្លៃប្រេងសាំងធម្មតា មានតម្លៃ ៣៤០០រៀល ក្នុងមួយលីត្រ និងប្រេងម៉ាស៊ូត តម្លៃ ៣៤៥០រៀលក្នុងមួយលីត្រ។ដែលត្រូវអនុវត្តចាប់ពីថ្ងៃនេះដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្ន
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 18-02-2019, 12:59 PM, ចំនួនអ្នកអានៈ 21ដង
កូរ៉េខាងជើង ៖ ប្រភពមួយចំនួនដែលសុំមិនបញ្ចេញឈ្មោះបាននិយាយថា លោក Kim នឹងជួបជាមួយក្រុមមន្ត្រីវៀតណាម នៅពេលដែលលោកបានទៅដល់ទីក្រុងហាណូយ។ ប្រភពមួយនិយាយថា លោក Kim ក៏នឹងបំពេញទស្សនកិច្ចទៅកាន់រោងចក្រ Bac Ninh និងទីក្រុង Hai Phong របស់វៀតណាមផងដែរប្រភពចំនួន៣ ដែលបានដឹងអំពីតារាងព
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 18-02-2019, 12:57 PM, ចំនួនអ្នកអានៈ 23ដង
គួររម្លឹកថា Sir Alex Ferguson បានដឹកនាំក្រុម Man Utd ឈ្នះពាន UEFA Chamspanions Leauge កាលពីឆ្នាំ ១៩៩៩ ក្រោយឈ្នះក្រុម Bayern Munich ក្នុងលទ្ធផល ២-១ នៅកីឡដ្ឋាន Camspan Nou របស់ក្រុម FC Barcelonaអតីតអ្នកចាត់ការដ៏ជោគជ័យបំផុតរបស់ Manchester United លោក Sir Alex Furguson នឹងត្រលប់មកដឹកនាំក្រុម Manchester United សាជាថ្មីម្តងទៀត សម្រាប់ខួបទី ២០នៃការឈ្នះពាន Chamspanions Leagu
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 18-02-2019, 12:56 PM, ចំនួនអ្នកអានៈ 20ដង
កីឡា ៖ វៀតណាម បានផ្ដួល ហ្វីលីពីន ដោយលទ្ធផល ២-១ ខណៈថៃ បានយកឈ្នះទីម័រខាងកើត ១-០ ដោយការស៊ុបញ្ចូលទីរបស់កីឡាករ Saringkan Promsuspana នៅនាទីទី៤៧ ក្រុមជម្រើសជាតិវៀតណាម និងក្រុមជម្រើសជាតិថៃ ទទួលបាន ៣ពិន្ទុនៅក្នុងការប្រកួតបើកឆាកពាន AFF U22 LG Cuspan 2019 ក្នុងពូល A កាលពីម្សិលមិញ។
សូមបញ្ជាក់
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 17-02-2019, 06:16 PM, ចំនួនអ្នកអានៈ 25ដង
រាជធានីភ្នំពេញ: កម្មវិធីសមមូលអប់រំ កម្រិតមូលដ្ឋាន តាមអ៊ីនធឺណិត គឺជាការផ្តួចផ្តើម រវាងអង្គការយូណេស្កូ ក្រសួងអប់រំ និងក្រសួងការងារ ដើម្បីផ្តល់នូវការអប់រំ ដែលមានភាពបត់បែន ដល់យុវជនបោះបង់ការសិក្សា ឲ្យពួកគេបញ្ចប់ការសិក្សា ថ្នាក់មូលដ្ឋាន ដែលមានតម្លៃស្មើនឹងថ្នាក់ទី៩ ។ ប៊ីប នឹងជួយយុវជនកម្ពុជ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 17-02-2019, 06:12 PM, ចំនួនអ្នកអានៈ 23ដង
បើតាមមន្ត្រីនគរបាលសង្កាត់កាកាបទី១បាន ឲ្យដឹងថា ហេតុការណ៍កើតឡើងតាំងពីថ្ងៃទី១៥ខែកុម្ភៈ ឆ្នាំ២០១៩ លុះដល់ល្ងាចថ្ងៃទី១៦ទើបនារីរងគ្រោះមកដាក់ពាក្យបណ្តឹងឲ្យអន្តរាគមន៍ ស្វែងរកឃាត់ជនសង្ស័យជាមន្ត្រីនគរបាលមកផ្តន្ទាទោស ទៅតាមផ្លូវច្បាប់។
រាជធានីភ្នំពេញ ៖ បើយោងតាមនារីរងគ្រោះឈ្មោះ អាន ស្រីលីន អា
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 17-02-2019, 06:06 PM, ចំនួនអ្នកអានៈ 17ដង
រាជធានីភ្នំពេញ ៖ តាមរយៈលោក អាប់ដូ អាលី កាយាលី (Abdo Ali Kayali) នាយកចាត់ការទូទៅ និងទំនាក់ទំនងអន្តរជាតិ និងលោក ណាជី ប៊ូ ហ្វេករេឌីន (Naji Bou Fakhreddine) នាយកទទួលបន្ទុកការអភិវឌ្ឍន៍ ធុរកិច្ច នៃប្រទេសអារ៉ាប់រួមអេមីរ៉ាត់ ក្នុងជំនួបជាមួយលោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មទោះជាមានការគំរាមដក ប្រព័ន្ធអនុគ្រ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 17-02-2019, 11:50 AM, ចំនួនអ្នកអានៈ 22ដង
រាជធានីភ្នំពេញ: ថ្លែងក្នុងពិធីដ៏អធឹកអធមនេះ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ លើផ្ទៃប្រទេស និងជា មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានលើកឡើងថា ដើម្បីប្រមូលផ្តុំកម្លាំង គ្រប់គ្រងសតិអារម្មណ៍ ធានាបាន នូវប្រសិទ្ធិភាពលើការ ដឹកនាំបញ្ជា និងការអនុវត្តការងារ សម្រេ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 17-02-2019, 11:42 AM, ចំនួនអ្នកអានៈ 21ដង
រាជធានីភ្នំពេញ ៖កម្មវិធីសមមូលអប់រំ កម្រិតមូលដ្ឋានតាម អ៊ីនធឺណិត គឺជាការផ្តួចផ្តើមរួមគ្នា រវាងអង្គការយូណេស្កូ ក្រសួងអប់រំ និងក្រសួងការងារ ដើម្បីផ្តល់នូវ ការអប់រំដែលមាន ភាពបត់បែន ដល់យុវជនដែល បានបោះបង់ការសិក្សា ដើម្បីឲ្យពួកគេបញ្ចប់ការ សិក្សាថ្នាក់មូលដ្ឋាន ដែលមានតម្លៃស្មើនឹងថ្នាក់ទី៩។
ល
 ព័ត៌មានលម្អិត
|
|
|