លោកទុំណូប្រធានការិយាល័យគយនិងរដ្ឋាករទំនប់រលមេគយណុបសំអានឃុបឃិតគ្នាបង្កើតឲ្យមានអំពើពុករលួយក្នុងការគៃបំបាត់ចំណូលពន្ |
|
ចុះថ្ងៃទី: 06-12-2018, 10:55 PM, ចំនួនអ្នកអានៈ 51ដង |
|
ខេត្តព្រះសីហនុ ៖ ទំនិញខុសច្បាប់ និងបង់ពន្ធ ប្រហែល ៣០ភាគរយ កំពុងហូរចូល តាមច្រក ផែទំនប់រលក នៃខេត្តព្រះសីហនុ ដោយសារមានការ សម្របសម្រួល គៃបំបាត់ ចំណូលពន្ធ ពីមន្ត្រីជំនាញ គយនិងរដ្ឋាករ ប្រចាំច្រកនេះហើយគេដឹងថា អ្នកដែលមានមុខ ចាត់ចែង ប្រមូលផលប្រយោជន៍ ពីអំពើលួចគេចពន្ធ យកទៅច្រកហោប៉ៅ ធ្វើមានធ្វើបាន ផ្ទាល់ខ្លួន ខ្លាំងជាងគេ គឺលោក ផាត់ សំណាង ដែលមានតួនាទីជា អនុប្រធាន ការិយាល័យ គយនិងរដ្ឋាករ ប្រចាំផែទំនប់រលក ទទួលផ្នែក ត្រួតពិនិត្យ។
មន្រ្តីគយតូចតាចបានឲ្យដឹងថា លោក ណុប សំអាន បានឲ្យមន្ត្រីរបស់គាត់យកលុយពីឈ្មួញជាច្រើនដំណាក់កាល ស្របពេលរាល់ទំនិញដឹកតាមទូកចូលមកកំពង់ផែ ទំនប់រលក ភាគច្រើនគេចពន្ធ ។ ដូច្នេះលោក ណុប សំអាន បានឲ្យកូនចៅប្រើវិធីរកលុយដោយការគាបឈ្មួញ ទី១-យកលុយពីម្ចាស់ទំនិញនៅ លើទូកដែលដឹក ពីប្រទេសថៃ ២-យកលុយពីម្ចាស់ទទួលចាំទិញទំនិញលើកពីទូក ៣-យកលុយពីក្រុមហ៊ុនដឹកជញ្ជូនខាងលើឲ្យបង់ជាក្បាលរថយន្ត ក្នុង មួយរថយន្តពី៣០០ដល់ ៥០០ដុល្លារ និងដល់១ឡាន៦០០ដុល្លារក៏មាន ។ លើកលែងតែខាងរថយន្តដឹកស្ករសដែលយកតម្លៃទាប ខណៈឈ្មួញបង់ ពន្ធគ្រប់ចំនួន គឺយក១ឡាន៣០ដុល្លារ ។
មន្ត្រីបានរំឭកថា ប្រសិនបើថ្នាក់លើមិនបាន ចាប់អារម្មណ៍ ឬមានវិធានការកំណែទម្រង់រដ្ឋបាលទេនោះ វប្បធម៌នៃអំពើពុករលួយរបស់លោក ណុប សំអាន ពិតណាស់ថា គាត់មានចេតនាទុច្ចរិតគៃបំបាត់ពន្ធនាំចូលរបស់រដ្ឋ ដើម្បីប្រយោជន៍បុគ្គល បក្ខពួក ហើយក៏ជា ប្រភពសេដ្ឋកិច្ច ដែលថ្នាក់លើមួយចំនួនប្រឹងទទួលយក សំណូកប្រចាំខែ ផងក៏អាចថាបាន។
ក្រុមឈ្មួញ និងក្រុមហ៊ុនដឹកជញ្ជូនទំនិញតាមកំពង់ផែទំនប់រលក បានលួចបង្ហើបអោយធូពោះខ្លះថា៖ កន្លងមកក៏ដូចបច្ចុប្បន្ន កំពង់ផែទំនប់រលក ទំនិញជាច្រើនប្រភេទ ត្រូវបានគេដឹងថា ភាគច្រើនគេចពន្ធ បន្ទាប់ពី សមត្ថកិច្ច និងខាងស្ថាប័នគយរបស់លោក ណុប សំអាន ជាអ្នកបើកភ្លើងខៀវ ក្នុងនោះមានប្រភេទទំនិញស្ករស ចាប់ហួយ ស្រាបៀ កង់រថយន្ត ដែក ស៊ីម៉ងត៍ ។ល។ ការនាំចូលបង់ពន្ធមិនគ្រប់ដោយសារអំពើឃុបឃិតគ្នារវាង ឈ្មួញនិងសមត្ថកិច្ចគយកើតឡើងជាលក្ខណៈប្រព័ន្ធ ។ ក្នុងនោះគេបានបញ្ជាក់ថា ក្រុមឈ្មួញដែលមានឱកាស ប្រើប្រាស់រថយន្តប្រភេទយីឌុបជាលក្ខណៈរថយន្តខ្សែ ដឹកជញ្ជូនទំនិញគេចពន្ធ បង់ពន្ធមិនគ្រប់ ឬបង់ពន្ធក្លែង ភេទទំនិញជាដើម…ដឹកចេញពីកំពង់ផែទំនប់រលកបានមានដូចជាក្រុមហ៊ុន ១-គាធី ២-ចៃរ៉ា ៣-ចែវី ៤-ណុប ៥-កូ ៦-សុខុម ៧-ហួត និងមានឈ្មួញជាច្រើនទៀតដែលជាសែទុយោក្រាស់ៗ និងមានខ្នងបង្អែកជាមេកម្លាំង ប្រដាប់អាវុធជាដើម ។
តំបន់កំពង់ផែទំនប់រលក ប្រសិនបើលោកបណ្ឌិត គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាមានវិធាន ការត្រួតពិនិត្យតាមដានរាល់សកម្មភាពនៃទំនិញគេចពន្ធហូរចូល ហើយតម្រូវឲ្យបង់ពន្ធនាំចូលស្របច្បាប់គ្រប់ចំនួន តាមប្រភេទទំនិញ ច្រកមួយនេះអាចនឹង រកចំណូលពន្ធ ជូនរដ្ឋ មានចំនួនច្រើនលើសលុប ។ ប៉ុន្តែបច្ចុប្បន្នការបង់ពន្ធពិតប្រាកដមានកម្រិត។ ដោយឡែកអំពើពុករលួយក្រោមតុ គឺមានចំនួនច្រើន លើសលុបបំផុត ទៅលើមេគយ និងមន្ត្រីមួយចំនួនដែលពាក់ព័ន្ធទទួលសំណូក និងគាបសង្កត់ ជំរិតឈ្មួញបានកើតឡើងជាទម្លាប់ ដែលពួកគេកំពុងយកទៅធ្វើមានបាន ក្នុងសំណូមដែលសង្គមស្អប់ខ្ពើម និង ជាក្រុមមន្ត្រីកន្ទេលធំបន្លំដេក ឬមន្ត្រីគ្រាប់ល្ពៅនោះ ។
មន្ត្រីបានទម្លាយថា បើទោះជាមានករណី ទំនិញខ្លះបង់ពន្ធតាមឯកសារប្រតិវេទន៍គយ ក៏លោក ណុប សំអាន បង្កើតឲ្យមានការិយាធិបតេយ្យបង់លុយក្រោមតុ ក្នុងមួយឯកសារយ៉ាងតិចចាប់ពី៧០ដុល្លារ ឬជាង១០០ដុល្លារ ចាត់ចែងទៅមន្ត្រីគយ ។
ឈ្មួញ និងក្រុមហ៊ុនដឹកជញ្ជូនទំនិញចេញពីកំពង់ផែទំនប់រលក អះអាងថា៖ ទោះជារត់ការឯកសារប្រតិវេទន៍គយបង់ពន្ធនាំចូលក៏ដោយ ក៏នៅតែបង់លុយថ្លៃក្បាលឡាន ពេលដឹកចេញ ហើយក្នុង១ថ្ងៃ ឬ១យប់មានឡានដឹកទំនិញប្រភេទយីឌុប ចាប់ពី៥០គ្រឿង ទៅ៦០គ្រឿង។
ពាក់ព័ន្ធករណីនេះ លោកបណ្ឌិតប្រតិភូ គុណ ញឹម ទទួលបន្ទុក ជាអគ្គនាយក អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា មិនបានឆ្លើយតបជាមួយ អង្គភាពជាមួយនិង សំណួរ ដែលបានជម្រាបសួរថា៖ « រាល់ក្រុមហ៊ុនដឹកជញ្ជូនទំនិញគ្រប់ប្រភេទ ដឹកចេញពីកំពង់ផែទំនប់រលក ហេតុអីត្រូវតែបង់ប្រាក់ក្បាលឡាន ..! ក្នុងនោះខាង ឈ្មួញ និងក្រុមហ៊ុនអះអាងថា៖ បង់អោយ១ឡាន៣០០$ ខ្លះទៀត៥០០$នេះជាដើម។ ដោយឡែកខាងឡានដឹកស្កសរ មួយឡានបង់៣០$។ បើការនាំចូលបង់ពន្ធតាមឯកសារប្រតិវេទន៍គយហើយ ហេតុអីត្រូវបង់លុយថ្លៃក្បាលឡានទៀត ឬមួយការនាំចូលមានភាពមិនប្រក្រតីណាមួយ…??? គឺលោកបណ្ឌិត មិនធ្វើការអធិប្បាយបកស្រាយតាមនីតិវិធីគយ។មន្រ្តីគយតូចតាចបានឲ្យដឹងថា លោក ណុប សំអាន បានឲ្យមន្ត្រីរបស់គាត់យកលុយពីឈ្មួញជាច្រើនដំណាក់កាល ស្របពេលរាល់ទំនិញដឹកតាមទូកចូលមកកំពង់ផែទំនប់រលក ភាគច្រើនគេចពន្ធ ។ ដូច្នេះលោក ណុប សំអាន បានឲ្យកូនចៅប្រើវិធីរកលុយដោយការគាបឈ្មួញ ទី១-យកលុយពីម្ចាស់ទំនិញនៅលើទូកដែលដឹកពីប្រទេសថៃ ២-យកលុយពីម្ចាស់ទទួលចាំទិញទំនិញលើកពីទូក ៣-យកលុយពីក្រុមហ៊ុនដឹកជញ្ជូនខាងលើ ឲ្យបង់ជាក្បាលរថយន្ត ក្នុង មួយរថយន្តពី៣០០ដល់៥០០ដុល្លារ និងដល់១ឡាន៦០០ដុល្លារក៏មាន ។ លើកលែងតែខាងរថយន្តដឹកស្ករសដែលយកតម្លៃទាប ខណៈឈ្មួញបង់ ពន្ធគ្រប់ចំនួន គឺយក១ឡាន៣០ដុល្លារ ។
មន្ត្រីបានរំឭកថា ប្រសិនបើថ្នាក់លើមិនបាន ចាប់អារម្មណ៍ ឬមានវិធានការកំណែទម្រង់រដ្ឋបាលទេនោះ វប្បធម៌នៃអំពើពុករលួយរបស់លោក ណុប សំអាន ពិតណាស់ថា គាត់មានចេតនាទុច្ចរិតគៃបំបាត់ពន្ធនាំចូលរបស់រដ្ឋ ដើម្បីប្រយោជន៍បុគ្គល បក្ខពួក ហើយក៏ជា ប្រភពសេដ្ឋកិច្ច ដែលថ្នាក់លើមួយចំនួនប្រឹងទទួលយកសំណូក ប្រចាំខែផងក៏អាចថាបាន។
ក្រុមឈ្មួញ និងក្រុមហ៊ុនដឹកជញ្ជូនទំនិញតាមកំពង់ផែទំនប់រលក បានលួចបង្ហើបអោយធូពោះខ្លះថា៖ កន្លងមកក៏ដូចបច្ចុប្បន្ន កំពង់ផែទំនប់រលក ទំនិញជាច្រើនប្រភេទ bត្រូវបានគេដឹងថា ភាគច្រើនគេចពន្ធ បន្ទាប់ពី សមត្ថកិច្ច និងខាងស្ថាប័នគយរបស់លោក ណុប សំអាន ជាអ្នកបើកភ្លើងខៀវ ក្នុងនោះមានប្រភេទទំនិញស្ករស ចាប់ហួយ ស្រាបៀ កង់រថយន្ត ដែក ស៊ីម៉ងត៍ ។ល។ ការនាំចូលបង់ពន្ធមិនគ្រប់ដោយសារអំពើឃុបឃិតគ្នារវាង ឈ្មួញនិងសមត្ថកិច្ចគយកើតឡើងជាលក្ខណៈប្រព័ន្ធ ។ ក្នុងនោះគេបានបញ្ជាក់ថា ក្រុមឈ្មួញដែលមានឱកាស ប្រើប្រាស់រថយន្តប្រភេទយីឌុបជាលក្ខណៈរថយន្តខ្សែ ដឹកជញ្ជូនទំនិញគេចពន្ធ បង់ពន្ធមិនគ្រប់ ឬបង់ពន្ធក្លែង ភេទទំនិញជាដើម…ដឹកចេញពីកំពង់ផែទំនប់រលកបានមានដូចជាក្រុមហ៊ុន ១-គាធី ២-ចៃរ៉ា ៣-ចែវី ៤-ណុប ៥-កូ ៦-សុខុម ៧-ហួត និងមានឈ្មួញជាច្រើនទៀត ដែលជាសែទុយោក្រាស់ៗ និងមានខ្នងបង្អែកជាមេកម្លាំង ប្រដាប់អាវុធជាដើម ។
តំបន់កំពង់ផែទំនប់រលក ប្រសិនបើលោកបណ្ឌិត គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាមានវិធាន ការត្រួតពិនិត្យ តាមដានរាល់សកម្មភាពនៃទំនិញគេចពន្ធហូរចូល ហើយតម្រូវឲ្យបង់ពន្ធនាំចូលស្របច្បាប់គ្រប់ចំនួន តាមប្រភេទទំនិញ ច្រកមួយនេះអាច នឹងរកចំណូល ពន្ធជូនរដ្ឋ មានចំនួនច្រើនលើសលុប ។ ប៉ុន្តែបច្ចុប្បន្នការបង់ពន្ធពិតប្រាកដមានកម្រិត។ ដោយឡែកអំពើពុករលួយក្រោមតុ គឺមានចំនួនច្រើនលើសលុបបំផុត ទៅលើ មេគយ និងមន្ត្រីមួយចំនួនដែលពាក់ព័ន្ធទទួលសំណូក និងគាបសង្កត់ ជំរិតឈ្មួញបានកើតឡើងជាទម្លាប់ ដែលពួកគេកំពុងយកទៅធ្វើមានបាន ក្នុងសំណូមដែល សង្គមស្អប់ខ្ពើម និង ជាក្រុមមន្ត្រីកន្ទេលធំបន្លំដេក ឬមន្ត្រីគ្រាប់ល្ពៅនោះ ។
មន្ត្រីបានទម្លាយថា បើទោះជាមានករណី ទំនិញខ្លះបង់ពន្ធតាមឯកសារប្រតិវេទន៍គយ ក៏លោក ណុប សំអាន បង្កើតឲ្យមានការិយាធិបតេយ្យបង់លុយក្រោមតុ ក្នុងមួយឯកសារយ៉ាងតិចចាប់ពី៧០ដុល្លារ ឬជាង១០០ដុល្លារ ចាត់ចែងទៅមន្ត្រីគយ ។
ឈ្មួញ និងក្រុមហ៊ុនដឹកជញ្ជូនទំនិញចេញពីកំពង់ផែទំនប់រលក អះអាងថា៖ ទោះជារត់ការឯកសារប្រតិវេទន៍គយបង់ពន្ធនាំចូលក៏ដោយ ក៏នៅតែបង់លុយថ្លៃក្បាល ឡានពេលដឹកចេញ ហើយក្នុង១ថ្ងៃ ឬ១យប់មានឡានដឹកទំនិញប្រភេទយីឌុប ចាប់ពី៥០គ្រឿង ទៅ៦០គ្រឿង។
ពាក់ព័ន្ធករណីនេះ លោកបណ្ឌិតប្រតិភូ គុណ ញឹម ទទួលបន្ទុក ជាអគ្គនាយក អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា មិនបានឆ្លើយតបជាមួយ អង្គភាពជាមួយ និងសំណួរដែលបានជម្រាបសួរថា៖ « រាល់ក្រុមហ៊ុនដឹកជញ្ជូនទំនិញគ្រប់ប្រភេទ ដឹកចេញពីកំពង់ផែទំនប់រលក ហេតុអីត្រូវតែបង់ប្រាក់ក្បាលឡាន ..! ក្នុងនោះខាង ឈ្មួញនិងក្រុមហ៊ុនអះអាងថា៖ បង់អោយ១ឡាន៣០០$ ខ្លះទៀត៥០០$នេះជាដើម។ ដោយឡែកខាងឡានដឹកស្កសរ មួយឡានបង់៣០$។ បើការនាំចូលបង់ ពន្ធតាមឯកសារប្រតិវេទន៍គយហើយ ហេតុអីត្រូវបង់លុយថ្លៃក្បាលឡានទៀត ឬមួយការនាំចូលមានភាពមិនប្រក្រតីណាមួយ…??? គឺលោកបណ្ឌិត មិនធ្វើការ អធិប្បាយបកស្រាយតាមនីតិវិធីគយ។
ឈ្មួញទាំងនោះ មានដូចជា ឈ្មួញឈ្មោះ តាធី ឈ្មួញឈ្មោះ ចែរ៉ា ឈ្មួញឈ្មោះ ចែរី ឈ្មួញឈ្មោះ ណុប ឈ្មួញឈ្មោះ កូ ឈ្មួញឈ្មោះ សុខុម និងឈ្មួញឈ្មោះ ហួត ជាដើម ហើយឈ្មួញទាំងអស់នេះ គឺជាឈ្មួញ ជើងចាស់ យូរឆ្នាំមកហើយ។ ដោយឡែក លោក ហាក់ ម៉ៅ បានក្លាយជា អ្នកម៉ៅការ ដឹកទំនិញគេចពន្ធ ប្រចាំច្រក ទំនប់រលក គ្មាននរណា ហ៊ានប៉ះពាល់ ម្តងណាឡើយ។ លោក ផាត់ សំណាង បានតម្រូវឲ្យឈ្មួញ បង់លុយក្បាលរថយន្ត ក្នុងមួយគ្រឿងពី ៣០០ទៅ ៥០០ដុល្លារ ហើយក៏មានការ បង់លុយក្រោមតុ ក្នុងមួយឯកសារយ៉ាងតិចពី ៧០ដុល្លារឬជាង ១០០ដុល្លារ គ្មានឈ្មួញណា អាចតវ៉ា បានឡើយ៕



ព័ត៌មានទាក់ទង
|
|
|
ចុះថ្ងៃទី: 20-02-2019, 12:27 PM, ចំនួនអ្នកអានៈ 16ដង
ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២០ ខែ កុម្ភៈ ឆ្នាំ២០១៩ ក្នុងឱកាសអញ្ជើញ បន្តជួបសំណេះសំណាល ជាមួយកម្មករ កម្មការិនីប្រមាណ ១១,២២៧នាក់ នៅមជ្ឈមណ្ឌលពាណិជ្ជកម្ម Chengdu Bayi (Cambodia) នៅភូមិព្រៃរកា ឃុំឆកឈើនាង ស្រុកអង្គស្នួល ខេត្តកណ្តាល សម្ដេចតេជោ បានថ្លែងថា ចរិតរបស់ខ្មែរចេញមកដឹងតែម្តង គឺរាល់ពេលញាំបាយហើយ តែងតែដណ្ដើមគ្នា
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 20-02-2019, 12:23 PM, ចំនួនអ្នកអានៈ 16ដង
ភ្នំពេញ ៖ នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៩ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងថា លោក សម រង្ស៊ី ប៉ុនប៉ង់ត្រឡប់មកកម្ពុជាវិញ ដោយខុសច្បាប់ ក្នុងគ្រាលោកនិរទ្ទេសខ្លួនឯង ទៅក្រៅប្រទេស ដោយសារមានបណ្តឹង ជាច្រើននៅក្នុងដៃតុលាការ ។ ក្នុងពិធីបិទសន្និបាត បូកសរុបលទ្ធផលក
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 19-02-2019, 02:09 PM, ចំនួនអ្នកអានៈ 20ដង
រាជធានីភ្នំពេញ: ជំនួបពិភាក្សាការងារជាមួយ លោក ម៉ាត់ធ្យូ អែនតូនី ថាយ៍ល័រ (Matthew Anthony Tayler) ប្រធានក្រុមហ៊ុនច្បាប់ ដន ម៉ូរីស អិលអិលភី (Duane Morris LLP) នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៩ សម្ដេចតេជោ ហ៊ុន សែន ស្នើឲ្យ ក្រុមហ៊ុនច្បាប់ ដន ម៉ូរីស អិលអិលភី មកពិនិត្យមើលលទ្ធភាពណាមួយ ដែលអាចជួយបានដល់កម្ពុជា ជាពិសេសលើសេវាកម្មផ្លូ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 18-02-2019, 01:39 PM, ចំនួនអ្នកអានៈ 21ដង
ខេត្តត្បូងឃ្មុំ: vមជ្ឈដ្ឋាននានាបានរិះគន់ថា លោក គឹម ឈុនលី នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តត្បូងឃ្មុំ គឺជាអ្នកឃុបឃិតឲ្យក្រុមឈ្មួញច្រើននាក់បន្តសកម្មភាពដឹកជញ្ជូនឈើចេញទៅស្រុកយួនយ៉ាងរលូន ហើយលោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ ធ្វើមិនដឹងមិនឮអ្វីទាំងអស់មន្ត្រីរា
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 18-02-2019, 01:18 PM, ចំនួនអ្នកអានៈ 21ដង
រាជធានីភ្នំពេញ: ក្នុងពិធីបិទសូត្រគម្ពីរ អាល់ គូអានុការីម លើកទី២៨ និងការប្រឡងចាំមាត់លើកទី២ របស់គម្ពីរថ្នាក់ជាតិឆ្នាំ២០១៩ នៅរសៀលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៩ លោកស្រី ម៉ែន សំអន តំណាងសម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលបានថ្លែងថា “សូមសាសនិកឥស្លាមនៅកម្ពុជាទាំងអស់ សូមចូលរួមថែរក្សាសុខសន្តិភ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 18-02-2019, 01:13 PM, ចំនួនអ្នកអានៈ 26ដង
ខេត្តបន្ទាយមានជ័យ៖ ពលរដ្ឋខ្មែរ២គ្រួសារបានបង្ខំចិត្តដកដំឡូងមីទាំងមើមមិនទាន់ដាក់ម្សៅខណៈដែលប៉ូលីសការពារព្រំដែនថៃកងរយលេខ១២៦ មានគ្នាប្រមាណប២៩នាក់ បានយកត្រាក់ទ័រ១គ្រឿង បម្រុងឈូសឆាយកំទេចចោល ដោយប៉ូលីសថៃ ចោទពលរដ្ឋខ្មែរ នោះថាបានដាំដំឡូងមី លើដីបន
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 18-02-2019, 01:01 PM, ចំនួនអ្នកអានៈ 22ដង
រាជធានីភ្នំពេញ ៖ យោងតាមការចេញផ្សាយរបស់ក្រសួងពាណិជ្ជកម្ម នៅព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩នេះបានឲ្យដឹងថាតម្លៃប្រេងសាំងធម្មតា មានតម្លៃ ៣៤០០រៀល ក្នុងមួយលីត្រ និងប្រេងម៉ាស៊ូត តម្លៃ ៣៤៥០រៀលក្នុងមួយលីត្រ។ដែលត្រូវអនុវត្តចាប់ពីថ្ងៃនេះដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្ន
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 18-02-2019, 12:59 PM, ចំនួនអ្នកអានៈ 21ដង
កូរ៉េខាងជើង ៖ ប្រភពមួយចំនួនដែលសុំមិនបញ្ចេញឈ្មោះបាននិយាយថា លោក Kim នឹងជួបជាមួយក្រុមមន្ត្រីវៀតណាម នៅពេលដែលលោកបានទៅដល់ទីក្រុងហាណូយ។ ប្រភពមួយនិយាយថា លោក Kim ក៏នឹងបំពេញទស្សនកិច្ចទៅកាន់រោងចក្រ Bac Ninh និងទីក្រុង Hai Phong របស់វៀតណាមផងដែរប្រភពចំនួន៣ ដែលបានដឹងអំពីតារាងព
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 18-02-2019, 12:57 PM, ចំនួនអ្នកអានៈ 23ដង
គួររម្លឹកថា Sir Alex Ferguson បានដឹកនាំក្រុម Man Utd ឈ្នះពាន UEFA Chamspanions Leauge កាលពីឆ្នាំ ១៩៩៩ ក្រោយឈ្នះក្រុម Bayern Munich ក្នុងលទ្ធផល ២-១ នៅកីឡដ្ឋាន Camspan Nou របស់ក្រុម FC Barcelonaអតីតអ្នកចាត់ការដ៏ជោគជ័យបំផុតរបស់ Manchester United លោក Sir Alex Furguson នឹងត្រលប់មកដឹកនាំក្រុម Manchester United សាជាថ្មីម្តងទៀត សម្រាប់ខួបទី ២០នៃការឈ្នះពាន Chamspanions Leagu
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 18-02-2019, 12:56 PM, ចំនួនអ្នកអានៈ 20ដង
កីឡា ៖ វៀតណាម បានផ្ដួល ហ្វីលីពីន ដោយលទ្ធផល ២-១ ខណៈថៃ បានយកឈ្នះទីម័រខាងកើត ១-០ ដោយការស៊ុបញ្ចូលទីរបស់កីឡាករ Saringkan Promsuspana នៅនាទីទី៤៧ ក្រុមជម្រើសជាតិវៀតណាម និងក្រុមជម្រើសជាតិថៃ ទទួលបាន ៣ពិន្ទុនៅក្នុងការប្រកួតបើកឆាកពាន AFF U22 LG Cuspan 2019 ក្នុងពូល A កាលពីម្សិលមិញ។
សូមបញ្ជាក់
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 17-02-2019, 06:16 PM, ចំនួនអ្នកអានៈ 25ដង
រាជធានីភ្នំពេញ: កម្មវិធីសមមូលអប់រំ កម្រិតមូលដ្ឋាន តាមអ៊ីនធឺណិត គឺជាការផ្តួចផ្តើម រវាងអង្គការយូណេស្កូ ក្រសួងអប់រំ និងក្រសួងការងារ ដើម្បីផ្តល់នូវការអប់រំ ដែលមានភាពបត់បែន ដល់យុវជនបោះបង់ការសិក្សា ឲ្យពួកគេបញ្ចប់ការសិក្សា ថ្នាក់មូលដ្ឋាន ដែលមានតម្លៃស្មើនឹងថ្នាក់ទី៩ ។ ប៊ីប នឹងជួយយុវជនកម្ពុជ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 17-02-2019, 06:12 PM, ចំនួនអ្នកអានៈ 23ដង
បើតាមមន្ត្រីនគរបាលសង្កាត់កាកាបទី១បាន ឲ្យដឹងថា ហេតុការណ៍កើតឡើងតាំងពីថ្ងៃទី១៥ខែកុម្ភៈ ឆ្នាំ២០១៩ លុះដល់ល្ងាចថ្ងៃទី១៦ទើបនារីរងគ្រោះមកដាក់ពាក្យបណ្តឹងឲ្យអន្តរាគមន៍ ស្វែងរកឃាត់ជនសង្ស័យជាមន្ត្រីនគរបាលមកផ្តន្ទាទោស ទៅតាមផ្លូវច្បាប់។
រាជធានីភ្នំពេញ ៖ បើយោងតាមនារីរងគ្រោះឈ្មោះ អាន ស្រីលីន អា
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 17-02-2019, 06:06 PM, ចំនួនអ្នកអានៈ 17ដង
រាជធានីភ្នំពេញ ៖ តាមរយៈលោក អាប់ដូ អាលី កាយាលី (Abdo Ali Kayali) នាយកចាត់ការទូទៅ និងទំនាក់ទំនងអន្តរជាតិ និងលោក ណាជី ប៊ូ ហ្វេករេឌីន (Naji Bou Fakhreddine) នាយកទទួលបន្ទុកការអភិវឌ្ឍន៍ ធុរកិច្ច នៃប្រទេសអារ៉ាប់រួមអេមីរ៉ាត់ ក្នុងជំនួបជាមួយលោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មទោះជាមានការគំរាមដក ប្រព័ន្ធអនុគ្រ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 17-02-2019, 11:50 AM, ចំនួនអ្នកអានៈ 22ដង
រាជធានីភ្នំពេញ: ថ្លែងក្នុងពិធីដ៏អធឹកអធមនេះ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ លើផ្ទៃប្រទេស និងជា មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានលើកឡើងថា ដើម្បីប្រមូលផ្តុំកម្លាំង គ្រប់គ្រងសតិអារម្មណ៍ ធានាបាន នូវប្រសិទ្ធិភាពលើការ ដឹកនាំបញ្ជា និងការអនុវត្តការងារ សម្រេ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 17-02-2019, 11:42 AM, ចំនួនអ្នកអានៈ 21ដង
រាជធានីភ្នំពេញ ៖កម្មវិធីសមមូលអប់រំ កម្រិតមូលដ្ឋានតាម អ៊ីនធឺណិត គឺជាការផ្តួចផ្តើមរួមគ្នា រវាងអង្គការយូណេស្កូ ក្រសួងអប់រំ និងក្រសួងការងារ ដើម្បីផ្តល់នូវ ការអប់រំដែលមាន ភាពបត់បែន ដល់យុវជនដែល បានបោះបង់ការសិក្សា ដើម្បីឲ្យពួកគេបញ្ចប់ការ សិក្សាថ្នាក់មូលដ្ឋាន ដែលមានតម្លៃស្មើនឹងថ្នាក់ទី៩។
ល
 ព័ត៌មានលម្អិត
|
|
|