កាលពីរដូវកាលមុនលោក Enrique បានបញ្ចប់អាជីពដោយជោគជ័យមួយជាមួយនឹងក្លិប Barcelona ហើយគ្រូបង្វឹកសញ្ជាតិអេស្ប៉ាញរូបនេះ ត្រូវបានក្លិបមួយចំនួន ទាក់ទងជាមួយនឹងការងារដ៏សំខាន់មួយចំនួននៅរដូវកាលក្រោយអតីតគ្រូបង្វឹកក្រុមអ្នកមានបុណ្យ Barcelona លោក Luis Enrique បានបង្ហើបឱ្យដឹងថាគាត់នឹងត្រលប់ប្រកបអាជីពជាអ្នកដឹកនាំវិញនៅពេលគាត់ទទួលបានការផ្តល់ជូនពិសេសពីក្លឹបមួយផ្សេងទៀត។
Chelsea, Arsenal, Paris Saint-Germain និង Napoli សុទ្ធតែមានចំណាប់អារម្មណ៍ទៅលើលោក Enrique ដែលបានបញ្ជាក់ថាគាត់ត្រូវបានក្រុមការងារទៅចូលរួមចចារនៅប៉ុន្មានខែចុងក្រោយនេះ។
គ្រូបង្វឹកវ័យ៤៧ឆ្នាំរូបនេះបានប្រាប់ ឆានែល YouTube របស់ Ibon Zugasti ថា “មានការចាប់អារម្មណ៍ពីក្លឹបជាច្រើនប៉ុន្តែវាត្រូវតែជាអ្វីដែលពិតជារំភើបដល់ខ្ញុំ។គ្មានក្លឹបណាដែលខ្ញុំអាចធ្វើការជាមួយកីឡាករល្អ ៗ ជាង Barca នោះទេ “។
យ៉ាងណាមិញក្នុងអំឡុងពេលគាត់ដឹកនាំនៅ Camp Nou លោក Enrique បានឈ្នះពានរង្វាន់៣ក្នុងរដូវកាលដូចជាពាន La Liga ,Copa del Reys និង Champions League ផងដែរ៕